New

6/recent/ticker-posts

វិធីបង្កើត Apple ID សំរាប់ App Store

វិធីបង្កើត Apple ID សំរាប់ App Store ប្រទេសកម្ពុជា ដោយមាន ឬមិនមាន VISA កាត

     App Store របស់ Apple គឺសម្បូរទៅដោយ មិនត្រឹមតែ កម្មវិធី និងហ្គេម ត្រូវបង់លុយនោះទេ តែវាក៏សម្បូរ កម្មវិធី និងហ្គេម Free ច្រើនដែររួមមាន Facebook, Twitter, Skype និង Yahoo! Messenger ជាដើម។ ដើម្បីអាចដោនឡូដកម្មវិធី និងសេវា មិនគិតថ្លៃ មួយចំនួនរបស់ Apple តំរូវអោយលោកអ្នក ត្រូវបង្កើតគណនី Apple ID ជាមុនសិន។

   បច្ចុប្បន្ន Apple បានបង្កើត App Store សំរាប់ប្រទេសកម្ពុជាហើយ ដូចនេះ លោកអ្នក អាចចុះឈ្មោះ ដោយប្រើ អសយដ្ឋាន ដែលនៅ ប្រទេសកម្ពុជាបាន ហើយ សំរាប់ការទូទាត់ ការទិញទំនិញវិញ គឺមាន 4 ជំរើស គឺ តាមរយៈកាត VISA, Master, Amex និង None។

    None គឺជា ជំរើស សំរាប់លោកអ្នក ដែលមិនមានកាត VISA ហើយមិនមានតំរូវការទិញកម្មវិធី លើ App Store។ សំរាប់លោកអ្នក ដែលចង់ទិញកម្មវិធី ឬហ្គេម ដោយស្របច្បាប់ លើ App Store លោកអ្នក អាចប្រើ កាត ATM ប្រភេទ VISA បាន ហើយបច្ចុប្បន្ន មានធនាគារ ជាច្រើន បានផ្តល់សេវានេះ ដូចជា SBC, Acleda និង FTB ជាដើម។ ធនាគារ អាចនឹងគិតសេវាប្រចាំខែ សំរាប់ការប្រើ VISA កាត ហើយ VISA កាត របស់ធនាគារខ្លះ គឺប្រើបានតែ ក្នុងស្រុកប៉ុណ្ណោះ។ លោកអ្នក គួរប្រើ VISA ដែលអាច ទូទាត់សាច់ប្រាក់ ក្រៅប្រទេសបាន។ សំរាប់ក្រុមការងារយើង យើងប្រើ កាត ATM VISA របស់ ធនាគារ SBC ព្រោះ ធនាគារនេះ មិនគិតថ្លៃសេវាកាត VISA រយៈពេល 1 ឆ្នាំដំបូង។

    ផលប្រយោជន៍នៃការទិញហ្គេម ស្របច្បាប់ គឺលោកអ្នក មានសិទ្ធិទទួលបាន ការ Update ដោយឥតគិតថ្លៃជារៀងរហូត នៅពេលដែល ម្ចាស់កម្មវិធី update កម្មវិធី ឬហ្គេមរបស់គេ ហើយតំលៃ កម្មវិធី ឬហ្គេមល្បីៗ ភាគច្រើន គឺមិនថ្លៃទេ ត្រឹម $0.99 ប៉ុណ្ណោះ។ ដើម្បីបង្កើតគណនីនេះ Apple ID សំរាប់ App Store ប្រទេសកម្ពុជា សូមអនុវត្តន៍ តាមវិធី ដូចខាងក្រោមនេះ។

 

វិធីបង្កើត 

  1. ត្រូវការ G mail មួយ​ (aaa@gmail.com)

  2. ចូលទៅកាន់ App Store

     

  3.  ចូលទៅកាន់ Top Menu 

     

  4. ចុចលើពាក្យ Sign in

  5. ចុចលើពាក្យ Create New ID

     

  6. បំពេញFillទាំងអស់

     

  7. Next


  8. Select (none) 

     



Post a Comment

0 Comments

Contact Form

Name

Email *

Message *

Learning English